គឹម លីហ្សា ​សម្រាល​កូន​ប្រុស​ម្នាក់​ បន្ទាប់​ពី​រៀបការ​ជាង​៤​ឆ្នាំ

សិល្បៈ ៖ នៅ​ព្រឹក​នេះ​នៅ​ក្នុង​ហ្វេសប៊ុក​តារា​ចម្រៀង​ និង​ជា​សម្ដែង​នាង​ គឹម ​លីហ្សា ​បាន​បង្ហោះ​រូប​នាង​នៅ​បន្ទប់​សម្រាល​កូនក្នុង​មន្ទីរពេទ្យ​ និង​មាន​រូប​កូន​ប្រុស​របស់​នាង​ម្នាក់​ដែល​ទើប​សម្រាល​ បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​ ជា​មួយ​ស្វាមី​អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ​នឹង​បាន​បោះបង់​អាជីព​សិល្បៈ​ចេញ​ទៅ​រស់​នៅ​តាម​ប្ដី​ តាំង​ពី​រៀបការ​មក​ម្ល៉េះ​។

​ព័ត៌មាន​លម្អិត​កូន​ប្រុស​ គឹម លីហ្សា ​កើត​នៅ​ម៉ោង​ប៉ុន្មាន​ និង​នៅ​មន្ទីរ​ពេទ្យ​ឈ្មោះ​អ្វី​ ហើយ​សុខ​ទុក្ខ​យ៉ាង​នោះ ​គឹម លីហ្សា​ មិន​បាន​បញ្ជាក់​ទេ ​ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​កូន​ប្រុស​របស់​អ្នក​នាង​ថា ​Nicolas ​ ដែល​មើល​ទៅ​មុខ​មាត់​របស់​ទារក​ម្នាក់​នេះ​ស្រស់​ស្អាត​គួរ​ឱ្យ​ណាស់៕

ផ្តល់សិទ្ធិដោយ៖ kqube

Related Articles