អត្ថប្រយោជន៍៥យ៉ាង នៃម្សៅរមៀតសម្រាប់ទារក!

តើអ្នកកំពុងគិតថានិងបញ្ចូលម្សៅរមៀតក្នុងរបបអាហារទារកឬ?តើវាមានផលប៉ះពាល់អ្វីខ្លះដល់ទារក?តើអ្នកចង់ដឹងទេថារមៀតល្អចំពោះទារកយ៉ាងដូចម្ដេចខ្លះ?ក្នុងអត្ថបទនេះនិងប្រាប់អ្នកលម្អិតពីអត្ថប្រយោជន៍នៃម្សៅរមៀតសម្រាប់ទារក។ រមៀតជាគ្រឿងទេសម្យ៉ាងដែលបានមកពីឬសរបស់រុក្ខជាតិ។ម្សៅរមៀតគឺមានពណ៍លឿងស្រាលមានក្លិនក្រអូបនិងរាងល្វីងបន្តិច។រមៀតត្រូវបានគេនិយមប្រើប្រាស់នៅភាគអាស៊ីខាងត្បូង។វាត្រូវបានគេប្រើប្រាស់ជាថ្នាំជ្រលក់ឬប្រើជាឪសថនិងជាគ្រឿងផ្សំម្យ៉ាងដែលអាចព្យាបាលសុខភាពតាមបែបធម្មជាតិបាន។ ការទទួលទានម្សៅរមៀតមានសុវត្ថិភាពណាស់សម្រាប់ទារក។ប៉ុន្តែទារកមិនអាចទទួលទានម្សៅរមៀតដើម្បីការលូតលាស់បានទេដូច្នេះអ្នកត្រូវកំណត់ចំនួនម្សៅរមៀតឲ្យបានត្រឹមត្រូវមុននិងផ្ដល់ឲ្យទារក។អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រសិនបើចង់ឲ្យទារកទទួលទានម្សៅរមៀតព្រោះវាអាចមានផលវិបាកមួយចំនួនជាមួយនិងថ្នាំដែលកូនអ្នកបានប្រើ។ ម្សៅរមៀតមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលទទួលបានតាមរយះការប្រើប្រាស់ដូចខាងក្រោម៖ »សារធាតុឃឺឃ្យូមិន(curcumin)ជាសមាសធាតុមួយរបស់រមៀតដែលត្រូវបានគេចាត់ទុកថាវាមានប្រយោជន៍ណាស់ក្នុងការព្យាបាលជម្ងឺឲ្យជាសះស្បើយបានដូចជាជម្ងឺក្រិនជម្ងឺវង្វេងស្មារតីនិងជម្ងឺផាកឃីនសុនថែមទាំងជួយប្រឆាំងនិងជម្ងឺធ្លាក់ទឹកចិត្តផងដែរ។ »រមៀតជួយប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនិងជួយព្យាបាលជម្ងឹដូចជាជម្ងឺមហារីករោគសញ្ញាស្បែកជម្ងឺពោះវៀនក្រពេញប្រូស្តាតនិងជម្ងឺមហារីកសុដន់។ »រមៀតជួយប្រឆាំងក្នុងការរលាកដូច្នេះវាមានប្រយោជន៍ក្នុងការព្យាបាលជម្ងឺសន្លាក់ឆ្អឹង។ »រមៀតជួយប្រឆាំងនិងការពាររាងកាយពីការឆ្លងមេរោគបាក់តេរី។ »រមៀតជួយឲ្យថ្លើមមានសុខភាពល្អនិងធ្វើឲ្យចលនាពោះវៀនមានភាពប្រសើរឡើង។ ប្រភព៖Momjunction

Related Articles

This Is The Newest Post