ឈ្លោះជាមួយប្រពន្ធរួចរាល់... ឡើងដើមឈើចងក កុំអោយចាញ់ចិត្ត


សៀមរាប៖ ប្តីប្រពន្ធមួយគ្រួសារ រស់នៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នា ២ទៅ៣ថ្ងៃមកហើយ ក្រោយពីឈ្លោះប្រកែកគ្នារួច មកភាគីខាងប្តី បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមឈើក្បែរផ្ទះ។
ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៥ៈ៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បង្ករការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។ នៅក្នុងហេតុការណ៍ចងកនេះដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ចងកខ្លួនឯងនឹងខ្សែក្រវ៉ាត់នៅលើដើមឈើក្បែរផ្ទះ បន្ទាប់ពីបានពិនិត្យសាកសព សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ខ្លួនឯងពិតមែន  មិនមែនជាអំពើឃាតកម្មនោះទេ ដោយនៅលើរូបរាងកាយ សាកសពពុំមានស្លាកស្នាម អ្វីក្រៅពីចងកនោះទេ។
លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សន ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយ រើត សុធី
ប្រភព៖ Ny Savuth

Related Articles