ហេតុតែចូលចិត្តពស់ខ្លាំងពេក! ឪពុកម្តាយសម្រេចចិត្ត ទិញពស់ថ្លាន់១ក្បាល អោយកូនស្រីប្រឡែងលេងដូចតុក្កតា

ក្មេង​ស្រី​ជនជាតិ​អូស្ដ្រាលី​ម្នាក់​នេះ​ បានយក​ពស់ថ្លាន់​យ៉ាង​ធំ​មួយ​ក្បាល ​ធ្វើ​ជា​មិត្ដភក្ដិរបស់​នាង​ ហើយ​នាង​នៅ​ជាមួយ​ថ្លាន់​នេះរហូត។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​នេះ​ឈ្មោះ Haileigh រស់នៅ​ក្នុង​ទីក្រុង Maryborough ប្រទេស​អូស្ដ្រាលី​ ជាក្មេង​ស្រី​ចូល​ចិត្ដ​ពស់​បំផុត ។ ដោយ​ឃើញនាង​ចូល​ចិត្ដ​ពស់​បែប​នេះ ឪពុក​ម្ដាយ​របស់នាង​ បាន​សំរេច​ទិញ​ពស់ថ្លាន់ ​ដែល​ត្រូវ​បានផ្សាំង​ឱ្យ​ស្លូត​មួយ​ក្បាល​ឱ្យ​នាង ។ ក្រោយ​ពី​លេង​ជាមួយ​ថ្លាន់​នេះ​បាន​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​ នាង​ក៏​បាន​យក​ថ្លាន់​នេះ ​ធ្វើ​មិត្ដភក្ដិ​របស់​នាង ៕

Related Articles