អ្នកគ្រូរូបស្រស់ ដែលរួមរ័ក្សជាមួយ សិស្សរបស់ខ្លួន ត្រូវប្រឈមមុខនិងការ ជាប់គុក៣០ឆ្នាំ


ប៉ូលិសរដ្ឋតិចសាស់ បានអោយដឹងថា អ្នកគ្រូបង្រៀនស្រីម្នាក់ ដែលមានអាយុ២៤ឆ្នាំ ដែលត្រូវបានចាប់ខ្លួន ពីបទរួមរ័ក្សជាមួយកូនសិស្សរបស់ខ្លួន ទើបតែមានអាយុ១៣ឆ្នាំ នឹងត្រូវជាប់គុកអស់មួយជីវិត តែតុលាការអាចកាត់ បន្ថយទោសនៅសល់ត្រឹម៣០ឆ្នាំប៉ុណ្ណោះ ដោយការកាត់ក្តី នឹងអាចធ្វើឡើង នៅខែមករា ឆ្នាំក្រោយ។

នាង អាឡិចសាន់ឌ្រៀ វ៉េរ៉ា អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ប្រព្រិត្តិអំពើប៉េស្យាចារទៅលើកូនសិស្ស របស់ខ្លួន និងចាប់ពង្រត់ក្មេងប្រុស ដែលជាកូនសិស្សរបស់ខ្លួន យកទៅរួមរ័ក្សជាមួយគ្នាស្ទើរតែរាល់ថ្ងៃ និងនាងមានគភ៌ កាលពីខែមករា ២០១៦ មកម្ល៉េះ ។ នាងបានរំលូតកូនចេញ ដើម្បីបំបាត់ភស្តុតាង ពេលដែលប៉ូលិស ចាប់ស៊ើបអង្កេតរឿងនេះ កាលពីខែកុម្ភៈ ៕

Related Articles