អាមេរិក ៖ ប៉ុស្តិ៍ទូរទស្សន៍ CNN បានបញ្ជាក់កាលពីថ្ងៃសុក្រកន្លងមកថា ខ្លួនមិនទទួលខុសត្រូវចំពោះការផ្សាយរឿងអាសអាភាសរយៈពេល៣០នាទី កាលពីថ្ងៃព្រហស្បត្តិ៍ឡើយ ហើយបានទម្លាក់កំហុសដល់ក្រុមហ៊ុនខ្សែកាប RCN ទៅវិញ ។
CNN បាននិយាយក្នុងសេក្តីថ្លែងការណ៍មួយថា «ក្រុមហ៊ុនខ្សែកាប RCN នៅ Boston បានចាក់ផ្សាយរឿងអាសអាភាសអស់រយៈពេល៣០នាទីលើបុស្តិ៍ CNN កាលពីយប់មិញ ។ CNN បានស្នើឲ្យមានការបកស្រាយរួចជាស្រេចហើយ» ។ ២ម៉ោងក្រោយមក CNN បាននិយាយថា "RCN បានបញ្ជាក់ប្រាប់ពួកយើងថា មិនមានភាពរអាក់រអួលពីក្រុមហ៊ុនរបស់ពួកគេឡើយ កាលពីយប់មិញ ។
ទស្សនិកជននាពេលនោះ គឺកំពុងតែទស្សនាកម្មវិធី Anthony Bourdain's Parts Unknown ខណៈដែលកម្មវិធីនេះ ត្រូវបានជំនួស ដោយរឿងអាសអាភាស ដែលសម្តែងដោយតារាឈ្មោះ Riley Quinn ទៅវិញ ។ តារារូបនេះ បានអរគុណដល់ទៅ CNN សម្រាប់ការចាក់ផ្សាយដោយឥតគិតថ្លៃផងដែរ៕

