ព័ត៌មានបឋម ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង៣និង១៥នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ២០១៧ នៅជិតគល់ស្ពានសេកុង ដោយរថយន្ត១គ្រឿង បានក្រឡាប់ធ្លាក់ទៅខាងលិចផ្លូវ តែមិនបណ្ដាលឲ្យ មាននរណាម្នាក់ រងរបួសទេ។ រថយន្តជួបគ្រោះចរាចរណ៍ខាងលើ ម៉ាក់កាមរីឆ្លាម ពណ៍ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ២F-២៤៦៧ បានបុកបង្គោល ដាក់របាំងផ្លូវ អស់ចំនួន៩បង្គោល រួចហើយក្រឡាប់ធ្លាប់ផ្លូវ ជាច្រើនត្រឡប់តែម្តង៕
ផ្តល់សិទ្ធិដោយ៖ vd7news.com



