សិល្បៈ ៖ ជាព័ត៌មានចាប់អារម្មណ៍ទៅហើយ ពេលដែលតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ បានក្លាយជាម្ចាស់ពានកម្មវិធី I Am a Singer Cambodia រដូវកាលទី១ តែអ្វីដែលធ្វើឱ្យតារាចម្រៀងប្រកបដោយគុណធម៌រូបនេះទទួលបានការកោតសរសើរកាន់តែខ្លាំងនោះ គឺលោកមិនបានយកប្រាក់រង្វាន់ចំនួន១០០ លានរៀលទៅចាយវាយបង្កើតភាពឡូយឆាយទេ គឺគេបានលៃលកប្រាក់នេះចំនួន៤០ភាគរយសម្រាប់ទិញរថយន្តជូនម្ដាយទុកសម្រាប់ជិះដើរច្រៀងនៅកម្មវិធីប្រគំតន្ត្រីតាមខេត្ត។
ផ្តល់បទសម្ភាសតាមទូរស័ព្ទជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន kqube.net លោក ដួង វីរៈសិទ្ធ បានប្រាប់ថា បេក្ខភាពម្ចាស់ពានកម្មវិធី I Am a Singer Cambodia ក្រៅពីទទួលបានពាន និងប្រាក់រង្វាន់ចំនួន ១០០ លានរៀលរួចហើយ លោកក៏ទទួលបានប័ណ្ណមានទឹកប្រាក់(គូប៉ុង) ចំនួន៥ពាន់ដុល្លារ សម្រាប់ទិញ និងជួសជុលរថយន្តនៅក្រុមហ៊ុន Mazda ផងដែរ។ ដោយឡែកក្រុមហ៊ុន លីហួរ ក៏បានផ្ដល់បញ្ចប់ទឹកប្រាក់ចំនួន ៥ពាន់ដុល្លារសម្រាប់ការទិញរថយន្តនៅក្រុមហ៊ុនរបស់គាត់ផងដែរ ប៉ុន្តែពេលនេះលោកមិនទាន់បានប្រើសេវាកម្មទាំងពីរក្រុមហ៊ុននេះទេ។
លោក ដួង វីរៈសិទ្ធ បន្តទៀតថា ពេលដែលលោកចុះឈ្មោះចូលប្រលងក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទីមួយនេះលោកបានសន្យាជាមួយម្ដាយថា បើសិនជាមានវាសនាបានក្លាយជាម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ លោកនឹងយកប្រាក់រង្វាន់មួយចំណែកទិញរថយន្តជួនម្ដាយ ទុកសម្រាប់ឱ្យគាត់ជិះពេលដែលចេញច្រៀង ព្រោះគាត់ក៏ជាតារាចម្រៀងនៅតាមក្រុមតន្ត្រីតាមខេត្តផងដែរ ហើយពេលនេះក៏បានសម្រេចចិត្តច្បាស់ហើយដែរ គឺលោកយកប្រាក់ចំនួន៤០ភាគរយពីប្រាក់រង្វាន់១០០លាន់រៀលយកមករៀបចំទិញរថយន្តជូនម្ដាយក្នុងពេលឆាប់ៗនេះ។
ម្ចាស់ពានកម្មវិធី I Am a Singer Cambodia រដូវកាលទីមួយរូបនេះបន្តថា គម្រោងទិញរថយន្តជួនម្ដាយនេះលោកក៏ស្រឡាញ់រថយន្តក្រុមហ៊ុន Mazda ដែរ ព្រោះក្រុមហ៊ុននេះបានផ្ដល់កញ្ចប់លុយចំនួន៥ពាន់ដុល្លារឱ្យលោកស្រាប់ ប៉ុន្តែប្រហែលជាគ្មានលទ្ធភាពទេ ព្រោះរថយន្តក្រុមហ៊ុននេះមានតម្លៃខ្ពស់ៗ លើសពីសមត្ថភាពរបស់លោក។ ដោយឡែកក្រុមហ៊ុន លីហួរ ក៏បានផ្ដល់បញ្ចប់ទឹកប្រាក់ចំនួន៥ពាន់ដុល្លារមកលោកសម្រាប់ការទិញរថយន្តដែរ ហើយពេលឆាប់ៗនេះលោកនឹងសម្រេចចិត្តថា ត្រូវទិញរថយន្តប្រភេទណាសម្រាប់ជូនម្ដាយជាមុនសិន ហើយរថយន្តដែលគ្រោងទិញជូនម្ដាយនេះ គឺស្ថិតក្នុងតម្លៃខ្ទង់មួយម៉ឺនដុល្លារតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ប្រវត្តិការងារសិល្បៈរបស់លោក ដួង វីរៈសិទ្ធ នៅឆ្នាំ ២០១០ លោកគឺជាអ្នកចម្រៀងប្រចាំនៅផលិតកម្ម មហាហង្ស ដែលទទួលបានការគាំទ្រគួរសម ដែលមានបទចម្រៀងចំនួន ៣ បទ មានបទ "ក្ដីសុខបងមិនមែនក្ដីសុខពិតទេ" បទ "ជីវិតក្រោមព្យុះភ្លៀង" និងបទ "លេខគេការេបួន" ហើយតាមរយៈបទចម្រៀងទាំងនេះក៏ជួយឱ្យប្រជាប្រិយភាពលោក មានភាពល្បីល្បាញក្នុងវិថីសិល្បៈផងដែរ។ រហូតដល់ឆ្នាំ ២០១៣ លោកក៏បានដាច់កុងត្រាជាមួយផលិតកម្ម មហាហង្ស នឹងបានបន្តធ្វើកុងត្រាជាអ្នកចម្រៀងនៅផលិតកម្ម ភ្លេងរីខត ម្ដងវិញ៕

ផ្តល់សិទ្ធិដោយ៖ kqube