Showing posts with label ប្លែកៗពីនេះពីនោះ. Show all posts
Showing posts with label ប្លែកៗពីនេះពីនោះ. Show all posts

សាហាវណាស់! ដេញតាមទាន់ យារកាំបិតកាប់យកៗ... អ្នកនៅក្បែរនាំគ្នារត់ព្រាត


បុរសជនជាតិវៀតណាម ឈ្លោះប្រកែកគ្នា ស្រាប់តែភាគីម្ខាង បានយកកាំបិតដេញកាប់បុរសម្នាក់ទៀត យ៉ាងសាហាវបំផុត កណ្តាលហ្វូងមនុស្ស។ គេមិនបានដឹងថា បុរសម្នាក់នោះ ខឹងដោយសាររឿងអ្វីនោះទេ បានជាពេលដែលដេញ តាមទាន់បុរសរងគ្រោះ គាត់បានយារកាំបិត កាប់ពេញទំហឹង ជាច្រើនកាំបិត ធ្វើអោយបុរសរងគ្រោះ ដេកដួលក្នុងថ្លុកឈាម គួរអោយរន្ធត់ ៕ សូមទស្សនា វីដេអូខាងក្រោម៖

រន្ធត់ណាស់ !! កំពុងដើរហែរអ្នកតា ឡានយក្សដាច់ហ្វ្រាំង បុកស្លាប់ជាច្រើននាក់.. (មើលវីដេអូរន្ធត់!!)


ប្រទេសចិន៖ មនុស្សជាច្រើន បានដើរហែរក្បួនអ្នកតា នៅលើផ្លូវជាតិមួយ ស្រាប់តែមានឡានយក្សមួយគ្រឿង មិនដឹងជាដាច់ហ្វ្រាំង ឬមានបញ្ហាអ្វីទេ បានជ្រុលទៅបុកហ្វូងមនុស្ស ស្លាប់ជាច្រើននាក់ គួរអោយរន្ធត់។ ហេតុការណ៍នេះ មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីចំនួនអ្នកស្លាប់ និងមូលហេតុពិតប្រាកដ នៅឡើយទេ ៕




CNN ផ្សាយ​ព័​ត៌​មាន​សុខ​ៗ​ ​បែរ​​ចេញរឿង​អាសអាភាស រយៈពេល​​៣០​​នាទី ផ្អើលអាមេរិក



អាមេរិក ៖ ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​​ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សាយ​រឿង​អាសអាភាស​រយៈពេល​៣០​នាទី ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​ឡើយ ហើយ​បាន​ទម្លាក់​កំហុស​ដល់​ក្រុមហ៊ុន​ខ្សែកាប RCN ទៅ​វិញ​ ។

​CNN បាន​និយាយ​​​ក្នុង​សេ​ក្តី​ថ្លែងការណ៍​មួយ​ថា «​ក្រុមហ៊ុន​ខ្សែកាប RCN នៅ Boston បាន​ចាក់​ផ្សាយ​រឿង​អាសអាភាស​អស់​រយៈពេល​៣០​នាទី​លើ​បុ​ស្តិ៍ CNN កាលពី​យប់មិញ​ ។ CNN បាន​ស្នើ​ឲ្យ​មានការ​បកស្រាយ​រួច​ជា​ស្រេច​ហើយ​» ។ ​២​ម៉ោង​ក្រោយមក CNN បាន​និយាយ​ថា "RCN បាន​បញ្ជាក់​ប្រាប់​ពួក​យើង​ថា​ មិន​មាន​ភាព​រអាក់រអួល​ពី​ក្រុមហ៊ុន​របស់​ពួក​គេ​ឡើយ​​ កាលពី​យប់មិញ​​ ។

​ទស្សនិកជន​នា​ពេល​នោះ​ គឺ​កំពុង​តែ​ទស្សនា​កម្មវិធី Anthony Bourdain's Parts Unknown ​​ខណៈ​ដែល​កម្មវិធី​នេះ ​ត្រូវ​បាន​ជំនួស​​ ដោយ​រឿង​អាសអាភាស ​ដែល​សម្តែង​​ដោយ​តារា​ឈ្មោះ Riley Quinn ទៅ​វិញ​ ។ តារា​រូប​នេះ​ បាន​អរគុណ​ដល់​ទៅ CNN សម្រាប់​ការ​ចាក់​ផ្សាយ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​៕


អ្នកគ្រូរូបស្រស់ ដែលរួមរ័ក្សជាមួយ សិស្សរបស់ខ្លួន ត្រូវប្រឈមមុខនិងការ ជាប់គុក៣០ឆ្នាំ


ប៉ូលិសរដ្ឋតិចសាស់ បានអោយដឹងថា អ្នកគ្រូបង្រៀនស្រីម្នាក់ ដែលមានអាយុ២៤ឆ្នាំ ដែលត្រូវបានចាប់ខ្លួន ពីបទរួមរ័ក្សជាមួយកូនសិស្សរបស់ខ្លួន ទើបតែមានអាយុ១៣ឆ្នាំ នឹងត្រូវជាប់គុកអស់មួយជីវិត តែតុលាការអាចកាត់ បន្ថយទោសនៅសល់ត្រឹម៣០ឆ្នាំប៉ុណ្ណោះ ដោយការកាត់ក្តី នឹងអាចធ្វើឡើង នៅខែមករា ឆ្នាំក្រោយ។

នាង អាឡិចសាន់ឌ្រៀ វ៉េរ៉ា អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ប្រព្រិត្តិអំពើប៉េស្យាចារទៅលើកូនសិស្ស របស់ខ្លួន និងចាប់ពង្រត់ក្មេងប្រុស ដែលជាកូនសិស្សរបស់ខ្លួន យកទៅរួមរ័ក្សជាមួយគ្នាស្ទើរតែរាល់ថ្ងៃ និងនាងមានគភ៌ កាលពីខែមករា ២០១៦ មកម្ល៉េះ ។ នាងបានរំលូតកូនចេញ ដើម្បីបំបាត់ភស្តុតាង ពេលដែលប៉ូលិស ចាប់ស៊ើបអង្កេតរឿងនេះ កាលពីខែកុម្ភៈ ៕

រថ​ភ្លើង​បុកហ្វូង​ដំរី ងាប់​7ក្បាល​ នៅ​ឥណ្ឌា

ដំរី​មាឌធំៗ​៧​ក្បាល បាន​ងាប់​ដោយ​សារ​ត្រូវ​រថ​ភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​ បើក​បុក​នៅ​លើ​ផ្លូវ​​ដែក​មួយ​នៅ​តំបន់​ក្បែរ​សង្កាត់ Jalpaiguri រដ្ឋបឹង​ហ្គាល់​ខាង​លិចប្រទេស​ឥណ្ឌា ។ មន្ត្រី​ជល​ផល​​មួយរូប​បាន​និយាយ​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​រថ​ភ្លើង​បុកដំរី​ងាប់​ជា​ច្រើន​ក្បាលនេះ​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៣ តុលា កន្លងមក ​​​នៅ​ពេល​ដំរីទាំង​នោះ​ ប៉ុនប៉ង​ជួយ​សង្គ្រោះ​ កូន​ដំរី​២ក្បាល​ដែលជាប់​នឹង​ផ្លូវ​ដែក ។ ក្នុង​រូប​ភាព​ បង្ហាញ​ពី​​ការ​​ប្រើ​រថយន្ត​ស្ទូច​ ខ្មោច​ដំរី​ទាំងនោះ​ចេញពី​ផ្លូវ​ដែក ៕

បុគ្គលិកសួនសត្វ ភ្លាត់ស្នៀតវិះក្ស័យប្រាណ នៅពេល​សំដែង ជាមួយសត្វ​ខ្លា​បឹង​ហ្គា​ល់​

បុរស​ជា​បុគ្គលិក​សួនសត្វ​មួយ​នៅ​ក្នុង​រដ្ឋ អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិកវិះ​ត្រូវ​បាត់បង់ជីវិត ដោយសារ​ខ្លា​បឹង​ហ្គា​ល់​សម្បុរ​.​សយ៉ាង​ធំ​មួយ​ក្បាល​ខាំ​នៅ​ក្នុង​ព្រឹត្ដិការណ៍ប្រកបដោយ​គ្រោះថ្នាក់​មួយ​ដែល​រៀបចំឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ក្នុង​ព្រឹត្ដិការណ៍​នោះ​គឺ​បុរស​ជា​បុគ្គលិក​នេះ​បាន​យក​រូបចម្លាក់​សត្វ​ប្រលែង​លេង​ជាមួយ​ខ្លា​បឹង​ហ្គា​ល់ ដោយ​ខ្លា​បឹង​ហ្គា​ល់​រត់​ដេញ​ខាំ​ចម្លាក់​សត្វ​ដែលគាត់​កាន់ ។ នៅ​ពេល​រត់​ថយក្រោយ​បុគ្គលិកនេះ​បាន​រអិល​ជើង​ដួល ហើយ​ខ្លា​បាន​ត្របាក់ខាំ​គាត់ ប៉ុន្ដែ​សំណាងល្អ​គាត់​គេច​ផុត​ពី​ចង្កូមខ្លា​យ៉ាង​ប្រផិតប្រផើយធ្វើ​ឱ្យ​អ្នក​ឈរ​មើល មានការ​ភ័យរន្ធត់​យ៉ាង​ខ្លាំង ៕

ការរាំរបាំបាឡេ នៅក្នុងទឹក ដ៏គួរអោយចាប់អារម្មណ៍

នារី​អ្នក​រាំ​របាំ​បា​ឡេ​មួយ​ក្រុម​កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ពី​ទេព​កោសល្យ​នៃការ​រាំ​របស់​ពួក​នាង​នៅ​ក្នុង​អាង​ទឹកជា​កន្លែងកំសាន្ដ​មួយ​នៅ​ក្នុង​ទីក្រុង​ហ្វ៊ូ​ហ្ស៊ូ ខេត្ដ​ហ្វ៊ូ​ជៀន ភាគ​ខាងកើតប្រទេស​ចិន ។ ក្នុង​ការ​បង្ហាញពី​ទេព​កោសល្យ​រាំ​របាំ​បា​ឡេ​ក្នុង​ទឹក​នេះ​ពួកនាង​ស្លៀកពាក់​សំលៀក​បំពាក់​ប៊ី​គី​នី ហើយបង្ហាញ​ក្បាច់​រាំ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ក្នុង​រូបភាព​ដែល​លោក​អ្នក​បានឃើញ ៕

នារីជនជាតិ​រុស្ស៊ី​​ ជា​អ្នកសំដែង ​​មានរាង​កាយ​ទន់​ភ្លន់​បំផុត

នាង Zlata ជា​ជនជាតិ​រុស្ស៊ី ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​​​អ្នក​សំដែង​ដែល​មានរាង​កាយ​ទន់​ភ្លន់ បំផុតនៅ​លើពិភពលោក ហើយកាលពី​ពេលថ្មី​ៗ​កន្លង​មក នាង​បាន​បង្ហាញ​ពីទេព​កោសល្យ​ដ៏​អស្ចារ្យ​របស់​នាង ។​ នាង Zlata អតីត​ជា​កីឡាការិនី​​កាយសម្ព័ន្ធ​​បច្ចុប្បន្ន​បាន​និង​កំពុងហាត់រៀន​សម​ជើង​​ត្រៀម​បង្ហាញពី​​ទេពកោសល្យ​​ដ៏អស្ចារ្យ​របស់នាង​នៅ​តាម​ប្រទេស​នានា​លើពិភពលោក ។ នាង​ចេះ​​បង្ហាញ​​ពីទេពកោសល្យ​ដ៏អស្ចារ្យ​គ្មានអ្នក​ណា​ធ្វើ​បាន​តាំង​ពី​នាង​មានអាយុ​៤​ឆ្នាំ​មក​ម៉្លេះ ៕

តារា​ម៉ូ​ដែល​ម្នាក់​ ស្រាត​ឱ្យ​គេ​ថត​ ធ្វើ​ឱ្យបុរស​ម្នាក់​ខឹង​ យក​មែកឈើ​ដេញ​វាយ​អ្នកថត

តារា​ម៉ូ​ដែល​ម្នាក់​ដែល​ចង់បាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកបាន​ស្រាត​សំលៀក​បំពាក់​ចេញ​អស់ ហើយអង្គុយ​ឱ្យ​គេ​ថត​នៅ​លើ​ថ្ម​មួយ​ដុំ​នៅ​លើ​ដែនកោះ​មួយ​ជា​កន្លែង​លំហែកាយ ស្ថិត​នៅ​ក្នុងទីក្រុង​ហ្សេ​ហ្ស៊ូ​ភាគ​ខាងជើង​ប្រទេស​ចិន ។ មាន​និស្សិត​សាលា​វិចិត្រសិល្បៈ​មួយ​ក្រុម​បាន​ថតរូប​ស្រាត​របស់​តារា​ម៉ូ​ដែល​ម្នាក់​នេះ ។ ការ​ស្រាត​ឱ្យ​គេ​ថត​របស់​តារា​ម៉ូ​ដែល​រូប​នេះធ្វើ​ឱ្យ​បុរស​ជា​កសិករ​ម្នាក់​មានការ​ខឹងសម្បាយ៉ាង​ខ្លាំង ហើយ​ក៏​បាន​យក​មែកឈើ​មួយដេញ​វាយ​និស្សិត​ទាំង​នាះ​ឱ្យ​រត់​ចែកផ្លូវ​គ្នាបាតជើង​ស​ព្រាត ៕

ហេតុតែចូលចិត្តពស់ខ្លាំងពេក! ឪពុកម្តាយសម្រេចចិត្ត ទិញពស់ថ្លាន់១ក្បាល អោយកូនស្រីប្រឡែងលេងដូចតុក្កតា

ក្មេង​ស្រី​ជនជាតិ​អូស្ដ្រាលី​ម្នាក់​នេះ​ បានយក​ពស់ថ្លាន់​យ៉ាង​ធំ​មួយ​ក្បាល ​ធ្វើ​ជា​មិត្ដភក្ដិរបស់​នាង​ ហើយ​នាង​នៅ​ជាមួយ​ថ្លាន់​នេះរហូត។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​នេះ​ឈ្មោះ Haileigh រស់នៅ​ក្នុង​ទីក្រុង Maryborough ប្រទេស​អូស្ដ្រាលី​ ជាក្មេង​ស្រី​ចូល​ចិត្ដ​ពស់​បំផុត ។ ដោយ​ឃើញនាង​ចូល​ចិត្ដ​ពស់​បែប​នេះ ឪពុក​ម្ដាយ​របស់នាង​ បាន​សំរេច​ទិញ​ពស់ថ្លាន់ ​ដែល​ត្រូវ​បានផ្សាំង​ឱ្យ​ស្លូត​មួយ​ក្បាល​ឱ្យ​នាង ។ ក្រោយ​ពី​លេង​ជាមួយ​ថ្លាន់​នេះ​បាន​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​ នាង​ក៏​បាន​យក​ថ្លាន់​នេះ ​ធ្វើ​មិត្ដភក្ដិ​របស់​នាង ៕