បុគ្គលិកសួនសត្វ ភ្លាត់ស្នៀតវិះក្ស័យប្រាណ នៅពេល​សំដែង ជាមួយសត្វ​ខ្លា​បឹង​ហ្គា​ល់​

បុរស​ជា​បុគ្គលិក​សួនសត្វ​មួយ​នៅ​ក្នុង​រដ្ឋ អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិកវិះ​ត្រូវ​បាត់បង់ជីវិត ដោយសារ​ខ្លា​បឹង​ហ្គា​ល់​សម្បុរ​.​សយ៉ាង​ធំ​មួយ​ក្បាល​ខាំ​នៅ​ក្នុង​ព្រឹត្ដិការណ៍ប្រកបដោយ​គ្រោះថ្នាក់​មួយ​ដែល​រៀបចំឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ក្នុង​ព្រឹត្ដិការណ៍​នោះ​គឺ​បុរស​ជា​បុគ្គលិក​នេះ​បាន​យក​រូបចម្លាក់​សត្វ​ប្រលែង​លេង​ជាមួយ​ខ្លា​បឹង​ហ្គា​ល់ ដោយ​ខ្លា​បឹង​ហ្គា​ល់​រត់​ដេញ​ខាំ​ចម្លាក់​សត្វ​ដែលគាត់​កាន់ ។ នៅ​ពេល​រត់​ថយក្រោយ​បុគ្គលិកនេះ​បាន​រអិល​ជើង​ដួល ហើយ​ខ្លា​បាន​ត្របាក់ខាំ​គាត់ ប៉ុន្ដែ​សំណាងល្អ​គាត់​គេច​ផុត​ពី​ចង្កូមខ្លា​យ៉ាង​ប្រផិតប្រផើយធ្វើ​ឱ្យ​អ្នក​ឈរ​មើល មានការ​ភ័យរន្ធត់​យ៉ាង​ខ្លាំង ៕

ការរាំរបាំបាឡេ នៅក្នុងទឹក ដ៏គួរអោយចាប់អារម្មណ៍

នារី​អ្នក​រាំ​របាំ​បា​ឡេ​មួយ​ក្រុម​កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ពី​ទេព​កោសល្យ​នៃការ​រាំ​របស់​ពួក​នាង​នៅ​ក្នុង​អាង​ទឹកជា​កន្លែងកំសាន្ដ​មួយ​នៅ​ក្នុង​ទីក្រុង​ហ្វ៊ូ​ហ្ស៊ូ ខេត្ដ​ហ្វ៊ូ​ជៀន ភាគ​ខាងកើតប្រទេស​ចិន ។ ក្នុង​ការ​បង្ហាញពី​ទេព​កោសល្យ​រាំ​របាំ​បា​ឡេ​ក្នុង​ទឹក​នេះ​ពួកនាង​ស្លៀកពាក់​សំលៀក​បំពាក់​ប៊ី​គី​នី ហើយបង្ហាញ​ក្បាច់​រាំ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ក្នុង​រូបភាព​ដែល​លោក​អ្នក​បានឃើញ ៕

គឹម លីហ្សា ​សម្រាល​កូន​ប្រុស​ម្នាក់​ បន្ទាប់​ពី​រៀបការ​ជាង​៤​ឆ្នាំ

សិល្បៈ ៖ នៅ​ព្រឹក​នេះ​នៅ​ក្នុង​ហ្វេសប៊ុក​តារា​ចម្រៀង​ និង​ជា​សម្ដែង​នាង​ គឹម ​លីហ្សា ​បាន​បង្ហោះ​រូប​នាង​នៅ​បន្ទប់​សម្រាល​កូនក្នុង​មន្ទីរពេទ្យ​ និង​មាន​រូប​កូន​ប្រុស​របស់​នាង​ម្នាក់​ដែល​ទើប​សម្រាល​ បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​ ជា​មួយ​ស្វាមី​អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ​នឹង​បាន​បោះបង់​អាជីព​សិល្បៈ​ចេញ​ទៅ​រស់​នៅ​តាម​ប្ដី​ តាំង​ពី​រៀបការ​មក​ម្ល៉េះ​។

​ព័ត៌មាន​លម្អិត​កូន​ប្រុស​ គឹម លីហ្សា ​កើត​នៅ​ម៉ោង​ប៉ុន្មាន​ និង​នៅ​មន្ទីរ​ពេទ្យ​ឈ្មោះ​អ្វី​ ហើយ​សុខ​ទុក្ខ​យ៉ាង​នោះ ​គឹម លីហ្សា​ មិន​បាន​បញ្ជាក់​ទេ ​ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​កូន​ប្រុស​របស់​អ្នក​នាង​ថា ​Nicolas ​ ដែល​មើល​ទៅ​មុខ​មាត់​របស់​ទារក​ម្នាក់​នេះ​ស្រស់​ស្អាត​គួរ​ឱ្យ​ណាស់៕

ផ្តល់សិទ្ធិដោយ៖ kqube

នារីជនជាតិ​រុស្ស៊ី​​ ជា​អ្នកសំដែង ​​មានរាង​កាយ​ទន់​ភ្លន់​បំផុត

នាង Zlata ជា​ជនជាតិ​រុស្ស៊ី ត្រូវបាន​គេ​ចាត់​ទុក​ថា ជា​​​អ្នក​សំដែង​ដែល​មានរាង​កាយ​ទន់​ភ្លន់ បំផុតនៅ​លើពិភពលោក ហើយកាលពី​ពេលថ្មី​ៗ​កន្លង​មក នាង​បាន​បង្ហាញ​ពីទេព​កោសល្យ​ដ៏​អស្ចារ្យ​របស់​នាង ។​ នាង Zlata អតីត​ជា​កីឡាការិនី​​កាយសម្ព័ន្ធ​​បច្ចុប្បន្ន​បាន​និង​កំពុងហាត់រៀន​សម​ជើង​​ត្រៀម​បង្ហាញពី​​ទេពកោសល្យ​​ដ៏អស្ចារ្យ​របស់នាង​នៅ​តាម​ប្រទេស​នានា​លើពិភពលោក ។ នាង​ចេះ​​បង្ហាញ​​ពីទេពកោសល្យ​ដ៏អស្ចារ្យ​គ្មានអ្នក​ណា​ធ្វើ​បាន​តាំង​ពី​នាង​មានអាយុ​៤​ឆ្នាំ​មក​ម៉្លេះ ៕

តារា​ម៉ូ​ដែល​ម្នាក់​ ស្រាត​ឱ្យ​គេ​ថត​ ធ្វើ​ឱ្យបុរស​ម្នាក់​ខឹង​ យក​មែកឈើ​ដេញ​វាយ​អ្នកថត

តារា​ម៉ូ​ដែល​ម្នាក់​ដែល​ចង់បាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកបាន​ស្រាត​សំលៀក​បំពាក់​ចេញ​អស់ ហើយអង្គុយ​ឱ្យ​គេ​ថត​នៅ​លើ​ថ្ម​មួយ​ដុំ​នៅ​លើ​ដែនកោះ​មួយ​ជា​កន្លែង​លំហែកាយ ស្ថិត​នៅ​ក្នុងទីក្រុង​ហ្សេ​ហ្ស៊ូ​ភាគ​ខាងជើង​ប្រទេស​ចិន ។ មាន​និស្សិត​សាលា​វិចិត្រសិល្បៈ​មួយ​ក្រុម​បាន​ថតរូប​ស្រាត​របស់​តារា​ម៉ូ​ដែល​ម្នាក់​នេះ ។ ការ​ស្រាត​ឱ្យ​គេ​ថត​របស់​តារា​ម៉ូ​ដែល​រូប​នេះធ្វើ​ឱ្យ​បុរស​ជា​កសិករ​ម្នាក់​មានការ​ខឹងសម្បាយ៉ាង​ខ្លាំង ហើយ​ក៏​បាន​យក​មែកឈើ​មួយដេញ​វាយ​និស្សិត​ទាំង​នាះ​ឱ្យ​រត់​ចែកផ្លូវ​គ្នាបាតជើង​ស​ព្រាត ៕

ពលរដ្ឋ​រស់នៅភូមិ​៥ ​សង្កាត់​លេខ​៤​ ក្នុង​ព្រះសីហនុ​ គ្មាន​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ទេ

ក្រុងព្រះសីហនុ៖ លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ ភូមិ​៥​សង្កាត់​លេខ​៤​ ដែល​សង់​ក្បែរ​អូរ​មួយ​កន្លែង​ហូរ​ចុះ​មក​ពី​រោងចក្រ​ស្រា​បៀ​អង្គរ​សង្កាត់​លេខ​១ មក​សង្កាត់​លេខ​៤​ បច្ចុប្បន្ន​នេះ​ជួប​ការ​លំបាក​ខ្លាំង​ដោយ​គ្មាន​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ ក្នុង​នោះ​អ្នក​ភូមិ​ដែល​មាន​ផ្ទះ​នៅ​ខាង​ក្រោយ​គេ​ បាន​នាំ​គ្នា​យក​បាវ​ច្រក​ដី​ខ្សាច់​ ដាក់​តម្រៀប​ក្បែរ​អូរ​ធ្វើ​ជា​ផ្លូវ​ដើរ​ចេញ​ចូល​ទៅ​ផ្ទះ។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ផ្ទាល់​កាល​ពី​ថ្ងៃ​១៩ ខែ​តុលា ឆ្នាំ​២០១៦ លោក​ស្រី​ ឃួន សារុន ​ចៅ​សង្កាត់​លេខ​៤ អោយ​ដឹង​ថា​បញ្ហា​នេះ ​សង្កាត់​នឹង​លើក​ជា​សំណើ​ជូន​ទៅ​រដ្ឋបាល​ក្រុង និង​ខេត្ត​ដើម្បី​រិះរក​វិធី​ដោះស្រាយ៕ ប្រ. ហ៊ុយ ប៊ុន​​ឡេង​

ឈ្លោះជាមួយប្រពន្ធរួចរាល់... ឡើងដើមឈើចងក កុំអោយចាញ់ចិត្ត


សៀមរាប៖ ប្តីប្រពន្ធមួយគ្រួសារ រស់នៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នា ២ទៅ៣ថ្ងៃមកហើយ ក្រោយពីឈ្លោះប្រកែកគ្នារួច មកភាគីខាងប្តី បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង នៅនឹងដើមឈើក្បែរផ្ទះ។
ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៥ៈ៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បង្ករការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។ នៅក្នុងហេតុការណ៍ចងកនេះដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ចងកខ្លួនឯងនឹងខ្សែក្រវ៉ាត់នៅលើដើមឈើក្បែរផ្ទះ បន្ទាប់ពីបានពិនិត្យសាកសព សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ខ្លួនឯងពិតមែន  មិនមែនជាអំពើឃាតកម្មនោះទេ ដោយនៅលើរូបរាងកាយ សាកសពពុំមានស្លាកស្នាម អ្វីក្រៅពីចងកនោះទេ។
លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សន ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយ រើត សុធី
ប្រភព៖ Ny Savuth

ហេតុតែចូលចិត្តពស់ខ្លាំងពេក! ឪពុកម្តាយសម្រេចចិត្ត ទិញពស់ថ្លាន់១ក្បាល អោយកូនស្រីប្រឡែងលេងដូចតុក្កតា

ក្មេង​ស្រី​ជនជាតិ​អូស្ដ្រាលី​ម្នាក់​នេះ​ បានយក​ពស់ថ្លាន់​យ៉ាង​ធំ​មួយ​ក្បាល ​ធ្វើ​ជា​មិត្ដភក្ដិរបស់​នាង​ ហើយ​នាង​នៅ​ជាមួយ​ថ្លាន់​នេះរហូត។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​នេះ​ឈ្មោះ Haileigh រស់នៅ​ក្នុង​ទីក្រុង Maryborough ប្រទេស​អូស្ដ្រាលី​ ជាក្មេង​ស្រី​ចូល​ចិត្ដ​ពស់​បំផុត ។ ដោយ​ឃើញនាង​ចូល​ចិត្ដ​ពស់​បែប​នេះ ឪពុក​ម្ដាយ​របស់នាង​ បាន​សំរេច​ទិញ​ពស់ថ្លាន់ ​ដែល​ត្រូវ​បានផ្សាំង​ឱ្យ​ស្លូត​មួយ​ក្បាល​ឱ្យ​នាង ។ ក្រោយ​ពី​លេង​ជាមួយ​ថ្លាន់​នេះ​បាន​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​ នាង​ក៏​បាន​យក​ថ្លាន់​នេះ ​ធ្វើ​មិត្ដភក្ដិ​របស់​នាង ៕

ដួង វីរៈសិទ្ធ​ យក​ប្រាក់​រង្វាន់​កម្មវិធី​ I Am a Singer Cambodia​ ៤០ភាគរយ​ទិញ​ឡាន​ជូន​ម្ដាយ​

សិល្បៈ ៖ ជា​ព័ត៌មាន​ចាប់​អារម្មណ៍​ទៅ​ហើយ​ ពេល​ដែល​តារា​ចម្រៀង​វ័យក្មេង​លោក ​ដួង វីរៈសិទ្ធ​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធី​ I Am a Singer Cambodia ​រដូវ​កាល​ទី​១ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​តារា​ចម្រៀង​ប្រកប​ដោយ​គុណធម៌​រូប​នេះ​ទទួល​បាន​ការ​កោតសរសើរ​កាន់តែ​ខ្លាំង​នោះ ​គឺ​លោក​មិនបាន​យក​ប្រាក់​រង្វាន់​ចំនួន​១០០​ លាន​រៀល​ទៅ​ចាយ​វាយ​បង្កើត​ភាព​ឡូយ​ឆាយ​ទេ ​គឺ​គេ​បាន​លៃលក​ប្រាក់​នេះ​ចំនួន​៤០​ភាគរយ​សម្រាប់​ទិញ​រថយន្ត​ជូន​ម្ដាយ​ទុក​សម្រាប់​ជិះ​ដើរ​ច្រៀង​នៅ​កម្មវិធី​ប្រគំតន្ត្រី​តាម​ខេត្ត​។

​ផ្តល់​បទ​សម្ភាស​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ kqube.net ​លោក ​ដួង វីរៈសិទ្ធ​ បាន​ប្រាប់​ថា ​បេក្ខភាព​ម្ចាស់​ពាន​កម្មវិធី​ I Am a Singer Cambodia​ ក្រៅ​ពី​ទទួលបានពាន និង​​ប្រាក់​រង្វាន់​ចំនួន ១០០​ លាន​រៀល​រួចហើយ លោក​ក៏​ទទួល​បាន​ប័ណ្ណ​មាន​ទឹក​ប្រាក់​(គូប៉ុង) ​ចំនួន​៥​ពាន់​ដុល្លារ​ សម្រាប់​ទិញ​ និង​ជួសជុល​រថយន្ត​នៅ​ក្រុមហ៊ុន ​Mazda ផង​ដែរ​។ ​ដោយឡែក​ក្រុម​ហ៊ុន​ លីហួរ​ ក៏​បាន​ផ្ដល់​បញ្ចប់​ទឹកប្រាក់ចំនួន​​ ៥​ពាន់​ដុល្លារ​សម្រាប់​ការ​ទិញ​រថយន្ត​នៅ​ក្រុមហ៊ុន​របស់​គាត់​ផង​ដែរ​  ប៉ុន្តែ​ពេល​នេះ​លោក​មិនទាន់​បាន​ប្រើ​សេវាកម្ម​ទាំង​ពីរ​ក្រុមហ៊ុន​នេះ​ទេ។​

​លោក​ ដួង វីរៈសិទ្ធ​ បន្ត​ទៀត​ថា​ ពេល​ដែល​លោក​ចុះ​ឈ្មោះ​ចូល​ប្រលង​ក្នុង​កម្មវិធី ​I Am a Singer Cambodia  ​រដូវ​កាល​ទី​មួយ​នេះ​លោក​បាន​សន្យា​ជា​មួយ​ម្ដាយ​​ថា ​បើ​សិន​ជា​មាន​វាសនា​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​​កម្មវិធី​​លំដាប់ថ្នាក់​ពិភព​លោក​មួយ​នេះ ​លោក​នឹង​យក​ប្រាក់​រង្វាន់​មួយ​ចំណែក​ទិញ​រថយន្ត​ជួន​ម្ដាយ​ ​ទុក​សម្រាប់​ឱ្យ​គាត់​ជិះ​ពេល​ដែល​ចេញ​ច្រៀង​ ព្រោះ​គាត់​ក៏​ជា​តារា​ចម្រៀង​នៅ​តាម​ក្រុម​តន្ត្រី​តាម​ខេត្ត​ផង​ដែរ​ ហើយ​ពេល​នេះ​ក៏​បាន​សម្រេចចិត្ត​ច្បាស់​​ហើយ​ដែរ គឺ​លោក​យក​ប្រាក់​ចំនួន​៤០​ភាគរយ​ពី​ប្រាក់​រង្វាន់​​១០០​​លាន់​រៀល​យក​មក​រៀបចំ​ទិញ​រថយន្ត​ជូន​ម្ដាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ។​

​ម្ចាស់​ពាន​កម្មវិធី​ I Am a Singer Cambodia​ រដូវ​កាល​ទី​មួយ​រូប​នេះ​បន្ត​ថា ​គម្រោង​ទិញ​រថយន្ត​ជួន​ម្ដាយ​នេះ​លោក​ក៏​​ស្រឡាញ់​រថយន្ត​ក្រុមហ៊ុន​ Mazda ​ដែរ​  ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​កញ្ចប់​លុយ​ចំនួន​៥​ពាន់​ដុល្លារ​ឱ្យ​លោក​ស្រាប់​ ប៉ុន្តែ​​ប្រហែល​ជា​គ្មាន​លទ្ធភាព​ទេ​ ព្រោះ​រថយន្ត​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ខ្ពស់​ៗ​ លើស​ពី​សមត្ថភាព​របស់​លោក​។ ដោយឡែក​ក្រុមហ៊ុន​ លីហួរ​ ក៏​បាន​ផ្ដល់​បញ្ចប់​ទឹក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​មក​លោក​សម្រាប់​ការ​ទិញ​រថយន្ត​ដែរ​ ហើយ​ពេល​ឆាប់​ៗ​នេះ​លោក​នឹង​សម្រេចចិត្ត​ថា ​ត្រូវ​ទិញ​រថយន្ត​ប្រភេទ​ណា​សម្រាប់​ជូន​ម្ដាយ​ជា​មុន​សិន​ ហើយ​រថយន្ត​ដែល​​គ្រោង​ទិញ​ជូន​ម្ដាយ​នេះ ​គឺ​ស្ថិត​ក្នុង​តម្លៃ​ខ្ទង់​មួយ​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ដែរ​ថា​ ប្រវត្តិ​ការងារ​សិល្បៈ​របស់​លោក​ ដួង វីរៈសិទ្ធ​ នៅ​ឆ្នាំ​ ២០១០​ លោក​គឺ​ជា​អ្នក​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ មហាហង្ស​ ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​សម​ ដែលមាន​បទ​ចម្រៀង​ចំនួន ​៣ ​បទ ​មាន​បទ​ "ក្ដី​សុខ​បង​មិនមែន​ក្ដី​សុខ​ពិត​ទេ​"  បទ​ "ជីវិត​ក្រោម​ព្យុះ​ភ្លៀង​" និង​បទ​ "លេខ​គេ​កា​រេ​បួន​" ហើយ​តាម​រយៈ​បទ​ចម្រៀង​ទាំង​នេះ​ក៏​ជួយ​ឱ្យ​ប្រជាប្រិយ​ភាព​លោក​ មាន​ភាព​ល្បីល្បាញ​ក្នុង​វិថី​សិល្បៈ​ផង​ដែរ​។ រហូត​ដល់​ឆ្នាំ​ ២០១៣​ លោក​ក៏​បាន​ដាច់​កុងត្រា​ជា​មួយ​ផលិតកម្ម​ មហាហង្ស​ នឹង​បាន​បន្ត​ធ្វើ​កុងត្រា​ជា​អ្នក​ចម្រៀង​នៅ​ផលិតកម្ម​ ភ្លេងរីខត​ ម្ដង​វិញ៕
ផ្តល់សិទ្ធិដោយ៖ kqube

ឧកញ៉ា​ម៉ុង ឫទ្ធី ​ប្រាប់​អ្នក​ចង់​វិនិយោគ​ ខាង​ចិញ្ចឹម​សត្វ​ គួរ​សួរ​ចាស់​ៗ​នៅ​ទីនោះ​ថា ​កាល​ពី​១០​ឆ្នាំ​មុន​ ធ្លាប់​មាន​ទឹក​ជំនន់​ទេ!

ឆ្លង​កាត់​បទ​ពិសោធន៍​ ឬ​អាច​និយាយ​ថា​បាន​ជោគជ័យ​លើ​វិស័យ​ចិញ្ចឹម​សត្វ​រាប់​ឆ្នាំ​មក​នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី​ បាន​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ដែល​ចង់​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ចិញ្ចឹម​សត្វ​ថា "មុន​នឹង​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​ ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ ដែល​គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ជា​មុន​សិន ត្រូវ​សាកសួរ​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​ ថា​តើ​កាល​ពី​ដប់​ឆ្នាំ​មុន​ដែល​មាន​ទឹក​ជំនន់​លិច​ដែរ​ឬទេ ?” ។​

​ក្នុង​សំណេរ​របស់​លោក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​សរសេរ​ដូច​នេះ គឺ​បន្ទាប់​ពី​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​​នៅ​កណ្ដុរ​ដុំ របស់​លោក ចាន់ សុជាតិ ដែល​ជា​លោក​ចាត់​ទុក​ថា ជា​អ្នក​ផ្ដល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​ដល់​រូបលោក​​ បាន​កំពុង​តែ​លិចលង់​ដោយ​សារ​ទឹក​ជំនន់​។​​
​
​សំណេរ​ក្នុង​ហ្វេសប៊ុក ដែល​លោក​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​បាន​សរសេរ​ថា "ខ្ញុំ​សុំ​ចូលរួម​ចំណែក​ផ្ដល់​មតិ​យោបល់​អោយ​ទៅ​ដល់​ប្រជាជន​យើង​ ដែល​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម ទៅ​លើ​វិស័យ​ចិញ្ចឹម​សត្វ មុន​នឹង​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ ដី​ដែល​គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ជា​មុន​សិន ត្រូវ​សាកសួរ​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​ ថា​តើ​កាល​ពី​ដប់​ឆ្នាំ​មុន​ដែល​មាន​ទឹក​ជំនន់​លិច​ដែរ​ឬទេ ?”

លោក​បន្ត​ថា "បើ​គាត់​ឆ្លើយ​ថា​ធ្លាប់​លិច​កម្ពស់​ណា ​យើង​ត្រូវ​តែ​សាងសង់​អោយ​ខ្ពស់​ជា​នេះ​មួយ​ម៉ែត្រ តែ​បើ​អាច​ប្ដូរ​ទីតាំង​បាន​ជា​ការ​ល្អ​ យើង​មិន​ត្រូវ​បង្កើត​កសិដ្ឋាន នៅ​ជិត​ផ្លូវ​ឬ​ជិត​ភូមិ​ប្រជាជន​នោះ​ទេ​ បើ​មាន​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ជា​ការ​ល្អ"។

ទាក់ទង​នឹង​ការ​ជន់​លិច​កសិដ្ឋាន​ខាង​លើ លោក​ឧកញ៉ា​បាន​ត្រឹមតែ ចូលរួម​សោកស្ដាយ​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​កសិដ្ឋាន​នេះ ហើយ​សង្ឃឹម​ថា​ទឹក​នឹង​ឆាប់​ស្រក៕